Speeches Shim
ថ្ងៃនេះ តំណាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងស្រុក និងអន្តរជាតិ បានជួបប្រជុំគ្នា ក្នុង កម្មវិធីផ្សព្វផ្សាយ និង ចែករំលែកបទពិសោធន៍ដែលរៀបចំដោយគម្រោងUSAIDព្រៃឡង់បៃតងក្រោមការជួយឧបត្ថម្ភមូលនិធិពីទីភ្នាក់ងារសហរដ្ឋាអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីដៃគូជាង១០០រូប ដែលធ្វើការរួមគ្នាសម្រាប់ការគ្រប់គ្រងទេសភាពព្រៃឡង់និងតំបន់ជុំវិញ(PLEL) ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ អ្នកចូលរួមបានពិភាក្សាលើលទ្ធផលរកឃើញពីការស្រាវជ្រាវ និងការពិគ្រោះយោបល់យ៉ាងទូលំទូលាយរយៈពេលយូរ ដែលត្រូវបានរៀបចំឡើងដោយកម្មវិធីព្រៃឡង់បៃតង ចែករំលែកព័ត៌មាន និងការអនុវត្តល្អប្រសើរ ទាក់ទងនឹងការអនុវត្តច្បាប់ ការកំណត់ និងគ្រប់គ្រងតំបន់ការពារ និងហិរញ្ញប្បទានប្រកបដោយចីរភាព។
- សូមគោរព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
- សូមគោរព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អៀង នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងជាទីប្រឹក្សាក្រសួងសុខាភិបាល
- សូមគោរពលោកវេជ្ជបណ្ឌិត លូ យ៉ុងយូ អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក
- សូមគោរពភ្ញៀវកិត្តិយស លោក លោកស្រីជាទីមេត្រី!
តាងនាមឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលបានមកចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ។
ទីភ្នាក់ងារជំនួយអាមេរិក USAID នៅតែប្ដេជ្ញាគាំទ្រប្រព័ន្ធថែទាំសុខភាពនៅកម្ពុជាតាមរយៈការអភិវឌ្ឍសមត្ថភាព និងការពង្រឹងប្រព័ន្ធ នៅពេលដែលពួកគេឈានឆ្ពោះទៅរកការសំរេចគោលដៅសុខភាពជាសាកល។ យើងក៏នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកការការពារសុខភាពសង្គមរួមបញ្ចូលនូវសេវាអាទិភាព ដូចជា៖ សុខភាពមាតានិងទារក សុខភាពបន្តពូជ ជំងឺឆ្លង និងអាហារូបត្ថម្ភ។
តាងនាមអោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាចំពោះការចូលរួមក្នុងរយៈពេលពីរឆ្នាំកន្លងមក ក៏ដូចជាការចូលរួមនាថ្ងៃនេះផងដែរ ដើម្បីអភិវឌ្ឍក្រមបរិស្ថាននិងធនធានធម្មជាតិ។ ខ្ញុំចង់អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាបណ្តាក្រសួងផ្សេងៗទៀតចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍក្រមនេះ។ នេះគឺជាដំណើរការដ៏យូរអង្វែងមួយដែលបានបញ្ចូលសំឡេងរបស់អ្នកតំណាងជាច្រើនរបស់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីធានាថាការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានឹងពិចារណាលើបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។
- សូមគោព ឯកឧត្តមវេជ្ជបណ្ឌិត សែន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
- សូមគោរព លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុត្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល
- ភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!
Comment
Make a general inquiry or suggest an improvement.