Speeches Shim
- សូមគោព ឯកឧត្តមវេជ្ជបណ្ឌិត សែន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
- សូមគោរព លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុត្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល
- ភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!
តាំងនាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ខ្ញុំរីករាយសូម ស្វាគមន៍ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់មកកាន់សិក្ខាសាលាពិនិត្យលទ្ធផលការវាស់ស្ទង់សមត្ថភាពយល់ដឹង ស្តីពីសុខភាពតែមួយនៅប្រទេសកម្ពុជា។ នេះគឺជាលើកទីពីរនៃការជួបជុំគ្នារវាងដៃគូគន្លឹះ និងអ្នកពាក់ព័ន្ធទាំងឡាយនៃគម្រោងសុខភាពតែមួយនៅកម្ពុជា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គម្រោងនេះជាវេទិកាសម្រាប់ស្ថាប័នរាជរដ្ឋាភិបាល វិទ្យាស្ថានអប់រំ និងអ្នកពាក់ព័ន្ធដ៏ទៃទៀតបានជួបជុំក្នា និងធ្វបើការរួមគ្នាដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមមួយ។ គោលដៅនោះ គឺដើម្បីកសាងនូវធនធានផ្នែកសុខាភិបាលប្រកបដោយជំនាញនៅក្នុងប្រទេសកម្ពុជា ដែលអាចឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគំរាមកំហែងនៃជម្ងឺឆ្លងដែលអាចកើតមានទៅលើមនុស្ស សត្វចិញ្ចឹម និងសត្វព្រៃ។
មធ្យោបាយមួយដែលទីភ្នាក់ងារជំនួយអាមេរិកបានជួយពង្រឹងដល់ធនធានសុខាភិបាលនៅ ក្នុងទ្វីបអាហ្វ្រិក និងនៅអាស៊ីអាគ្នេយ៍ គឺគាំទ្រដល់ការបង្កើត និងកសាងនូវបណ្តាញសកលវិទ្យាល័យដែលបានប្រើប្រាស់វិធីសាស្ត្រសុខាភាពតែមួយ “One Health”។ គោលដៅនេះសម្រេចបានដោយការចូលរួមបំពេញការងារជាក្រុមពីគ្រប់ផ្នែក ដើម្បីត្រៀមរៀបចំធនធាននាពេលបច្ចុប្បន្នសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនានាដែលនឹងកើតមាននាពេលអនាគត។
នៅប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងនេះកំពុងតែចាប់ផ្តើមនៅឡើយ។ ការណែនាំនូវវិធីសាស្ត្រពហុវិស័យនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយដែលកំពុងតែដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។ វិធីសាស្ត្រនេះ គឺដើម្បីពង្រឹងនូវវិស័យគន្លឹះនានា និងដើម្បីសម្រេចបាននូវស្តង់ដាអន្តរជាតិសម្រាប់សុខភាពមនុស្ស និងសត្វ ព្រមទាំងធានាថាប្រទេសកម្ពុជាមានសមត្ថភាពពហុវិស័យសំខាន់ចាំបាច់ដើម្បីបង្ការ ស្វែងរក និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគម្រាមកំហែងនៃជម្ងឺឆ្លងនានា។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងសម្រាប់សហរដ្ឋអាមេរិក។ យើងចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីធានាថា ការគំរាមកំហែងនៃជម្ងឺឆ្លងដែលនឹងលេចចេញជារូបរាងត្រូវបានដោះស្រាយបានឆាប់រហ័ស និងត្រឹមត្រូវនៅគ្រប់ពេលវេលា និងទីកន្លែងដែលវាអាចកើតមានក្នុងប្រទេសកម្ពុជា។
ឆ្នាំនេះគម្រប់មួយរយឆ្នាំនៃជម្ងឺផ្តាសាយអេស៉្បាញរាតត្បាត គឺជាពេលវេលដែលរម្លឹកដល់យើងទាំងអស់គ្នាអំពីគ្រោះថ្នាក់នៃជម្ងឺនេះ។ ទោះជាយ៉ាងណា យើងពុំចាំបាច់សម្លឹងត្រលប់ក្រោយឆ្ងាយពេកនោះទេ។ រហូតមកដល់ឆ្នាំនេះ យើងសង្កេតឃើញមានជម្ងឺផ្តាសាយរាតត្បាតចំនួនប្រាំហើយដេលកើតមានលើសត្វទា ឬសត្វស្លាបចិញ្ចឹងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលយើងសង្កេតឃើញវីរុសទាំងនេះឆ្លងរាលដាលទៅលើសត្វទា ឬសត្វស្លាបដ៏ទៃទៀត យើត្រូវរម្លឹកខ្លួនឯងពីភាពងាយស្រួលនៃការចម្លងវីរុសនេះទៅលើមនុស្ស។ ដូចយើងបានដឹងហើយថា សំនួរមិនមែនសួរថា “ប្រសិនបើ” ជម្ងឺរាតត្បាតមួយអាចកើតមានឡើងនាពេលអនាគតនោះទេ គឺត្រូវសួរថា “នៅពេលណា” ជម្ងឺនេះនឹងកើតឡើងទៀត ហើយ “យើងត្រូវត្រៀមខ្លួនដោយរបៀបណា”។
ការកសាងធនធានសុខភាពតែមួយដ៏រឹងមាំមួយដេលអាចដោះស្រាយបញ្ហាសុខភាពបន្ទាន់ នានា និងដែលដឹងច្បាស់ពីការផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន គឺជាចំណុចអាទិភាព។ វាមានភាពចាំបាច់ក្នុងការធានាថាប្រទេសមួយអាចឆ្លើយតបចំពោះការគំរាមកំហែងនានានៅពេល ដែលវាកើតមានឡើងនៅតាមបណ្តាប្រទេសក្បែរខាង។ ចំណុចចាប់ផ្តើមដើម្បីកសាងនូវធនធានបែបនេះ គឺត្រូវកំណត់នូវតម្រូវការរបស់វា រៀបចំផែនការដើម្បីសម្រេចបាននូវតម្រូវការនោះ ហើយរៀបចំការផ្លាស់ប្តូរជាគន្លឹះដើម្បីគាំទ្រដល់បរិស្ថានដែលអំណោយផលមួយ។ តាមមធ្យោបាយនេះ វិធីសាស្ត្រថ្មីៗអាចនឹងចាក់ឬសគល់ និងដំណើរការបាន។
នាអង្គសិក្ខាសាលាថ្ងៃនេះ យើងនឹងពិនិត្យមើលលើភាពជឿនលឿនកន្លងមក ដើម្បីឈានទៅកំណត់តម្រូវការធនធាន និងតម្រូវការនៃសកលវិទ្យាល័យ និងមហាវិទ្យាល័យសុខាភិបាលជាគន្លឹះនានា ដើម្បីធ្វើការបណ្តុះបណ្តាលអ្នកជំនាញដូចដែលបានបង្ហាញដោយការស្ទង់មតិនាខេធ្នូ ២០១៧ និងខែមករា ២០១៨ឲ្យកាន់តែប្រសើរឡើង។ អង្គសិក្ខាសាលានេះនឹងអនុញ្ញាតឲ្យយើងធ្វើសុពលកម្មនូវការរកឃើញនៃការវាស់ស្ទង់នេះ ហើយធានាថាយើកំពុងធ្វើផែនការត្រឹមត្រូវអំពីអ្វីដែលជាតម្រូវការចាំបាច់សម្រាប់ពង្រឹងធនធានសុខភាពតែមួយនៅកម្ពុជាសម្រាប់ឆ្នាំតទៅមុខទៀត។ វាជាចំណុចមួយគួរឲ្យចាប់អារម្មណ៍នៃគម្រោងនេះពីព្រោះថាយើងនឹងចាប់ផ្តើមមើលឃើញនូវអ្វីដែលត្រូវធ្វើ និងឯកភាពលើការគាំទ្រជាក់លាក់ចាំបាច់ដើម្បីអនុញ្ញាតអោយកម្ពុជាបណ្តុះបណ្តាលនូវធនធានសុខភាពតែមួយប្រកបដោយសមត្ថភាព។
ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារធនធានសុខភាពតែមួយ និងបណ្តាញសកលវិទ្យាល័យសុខភាពតែមួយនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការគាំទ្រផ្នែកបច្ចេកទេសដល់គម្រោងនេះ អរគុណអង្គការ KOICA សម្រាប់កិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសកលវិទ្យាល័យជាដៃគូនានសម្រាប់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមក្នុងការងារនេះ ហើយក៏សូមអរគុណចំពោះក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទផងដែរចំពោះការគាំទ្រ និងការចូលរួមក្នុងដំណើរការពង្រឹងធនធានសុខភាពតែមួយក្នុងប្រទេសកម្ពុជា។
ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងទន្ទឹងរង់ចាំស្តាប់នូវលទ្ធផលនៃកិច្ចពិភាក្សាផងដែរ។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.