flag of Cambodia

ព័ត៍មាន

Language: English | Khmer

Speeches Shim

19-12-2019

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID​​ មានកិត្តិយសផ្សព្វផ្សាយនូវគំនិតផ្តួចផ្តើមចម្បងមួយ ដើម្បីជួយពង្រឹងគណនេយ្យភាពសង្គមសម្រាប់ការផ្តល់សេវាសាធារណៈនៅតាមតំបន់ទីប្រជុំជនក្នុងខេត្តមួយចំនួន។​ កិច្ចខិតខំប្រឹងប្រែងនេះ រួមមានគម្រោងមួយចំនួន នឹងជួយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈដូចជា សេវាសុខភាព​ ​អប់រំ​ រដ្ឋបាល​ និងការប្រមូលសម្រាម។​

20-08-2019

ម្ដនយពលអាកចាប់យ្្ើម្ យេើងសូម្យធវើការពិភាកាអាំពីចាំណដ ចដដ្លអាករាំពឹងថានឹងបានយរៀនសូត្ត្ពីកម្មវធិ ី បណ្ ដ ុះបណ្ដ្ លយនុះ។ ការបញ្ចប់វគ្គបណ្ ដ ុះបណ្ដ្ លកត្ម្ិត្ម្ូលដ្ឋឋនសីព្ ីសម្ភាពយេនឌ័រ និងការពត្ងឹង ភាពអង់អាចដ្ល់ស្តសតីគ្ឺជាលកខខណឌ ត្ត្ម្ូវដដ្លបានកាំណត្់យដ្ឋេយោលនយោបាេស្ីពីសម្ភាពយេនឌ័រ និងការពត្ងឹងភាពអង់អាចដ្ល់ស្តសតីរបស់ទីភាា ក់ងារសហរដ្ឋអាយម្រិកយដ្ើម្បីអភិវឌឍន៍អនតរជាត្ិ។

Contract Signing Event
26-07-2019

ក្រោមការគាំទ្ររបស់​ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ​ (USAID) បានផលិត និង​ចែកចាយ​នូវពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និង​ធុនទ្រាំនឹងអាកាសធាតុ​ក្នុង​កិច្ចសហការជាមួយរាជរដ្ឋាភិបាល​​ក្នុងតំបន់អាស៊ី និង​អាហ្វ្រ៊ីក ។ ការនេះ​គឺបានជួយដល់កសិករកម្ពុជាយើង​ក្នុង​ការបន្ស៊ាំ​នឹងបម្រែបម្រួល​អាកាសធាតុបានកាន់តែប្រសើរឡើង ។​ ការគាំទ្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ​ (USAID)​ បានជួយពន្លឿននូវការចែកចាយ​ពូជស្រូវទាំងនេះនៅក្នុង​​ប្រទេសកម្ពុជា​​ដោយផ្តោតលើ​ការពង្រឹង​ប្រព័ន្ធ​គ្រាប់ពូជថ្នាក់ជាតិ​។ ការសម្រេចបានសមិទ្ធិផលនេះ​គឺតាមរយៈ​​​ការជំរុញកំណើនអ្នកផលិតពូជជាឯកជន ការសម្របសម្រួល​ដោយមាន​ផ្សារភ្ជាប់នឹងវិស័យឯកជនក្នុង​សង្វាក់តម្លៃ​ពូជស្រូវ និង​ជំរុញគោលនយោបាយ​ដែលជួយដល់​ក្នុង​សង្វាក់តមៃ្ល ទាំងមូល​។ មាន​ប្រព័ន្ធពូជរឹងមាំ និងដំណើរការ វានឹងជួយដល់ការចែកចាយពូជទាំងនេះបានពេញទូទាំងប្រទេស​បាន។ ​

USAID Launches Key Projects for a Healthier Cambodia
08-04-2019

គម្រោងថ្មី២របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID នឹង ដោះស្រាយបញ្ហាប្រឈមសំខាន់ៗផ្នែកសុខភាពសម្រាប់ប្រជាជនកម្ពុជា រួមទាំងសុខភាពមាតានិងកុមារ និងការពារនិងទប់ស្កាត់ជំងឺ។ គម្រោង «លើកកម្ពស់សេវាថែទាំសុខភាព» និង «លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព» ដែលប្រកាសនៅថ្ងៃទី ៨ មេសា ឆ្នាំ ២០១៩ នឹងបំពេញការងារជាមួយអ្នកពាក់ព័ន្ធសំខាន់ៗក្នុងវិស័យសាធារណៈនិងឯកជន និង គូសបញ្ជាក់ការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការធ្វើអោយសេវាថែទាំសុខភាពនៅកម្ពុជាមានភាពប្រសើរឡើង។

សិក្ខាសាលាចាប់ផ្តើម និងរៀនសូត្រស្តីពី “ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញប្រកបដោយចីរភាព និងប្រសិទ្ធភាព”
03-04-2019

ខ្ញុំមានក្តីសោមនស្សយ៉ាងក្រៃលែង សូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅក្នុងសិក្ខាសាលាចាប់ផ្តើម និងរៀនសូត្រស្តីពី “ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញប្រកបដោយចីរភាព និងប្រសិទ្ធភាព”។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ មានក្តីរំភើប ដែលបានចាប់ផ្តើមការសន្ទនាលក្ខណៈស្ថាបនានេះជាមួយសង្គមស៊ីវិល សមាជិកសហគមន៍ ផ្នែកឯកជន និងមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នឹងមានឱកាសចែករំលែកព័ត៌មាន និងចំណេះដឹងអំពីការងារ ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការអភិរ័ក្សព្រៃឈើ និងជីវៈចម្រុះ។ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូថ្មីដ៏សំខាន់រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោង USAID ព្រៃឡង់បៃតង។ ភាពជាដៃគូនេះ នឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធ រួមគ្នាថែរក្សា និងគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះរបស់ព្រៃឡង់ប្រកបដោយចីរភាពនៅកម្ពុជា។

Pages