Speeches Shim
ក្រោមគម្រោងប្រយុទ្ធប្រឆាំងការជួញដុរមនុស្សនៅកម្ពុជារបស់ទីផ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ អង្គការ Winrock អន្តរជាតិបានចាប់ដៃគូរជាមួយបណ្តាញព័ត៌មាន BBC Media Action ដើម្បីបង្កើតនូវកម្មវិធីមួយ និងដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលគ្រូបង្គោលមួយស្តីពីការអភិវឌ្ឍជំនាញទន់។ កម្មវិធីនេះធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់កម្មករដែលមានការអប់រំមានកម្រិត ដើម្បីឲ្យពួកគេអាចស្វែងរកទីផ្សារការងារបានកាន់តែជោគជ័យ មានជម្រើសការងារកាន់តែប្រសើរ បង្កើនសមត្ថភាពប្រាស្រ័យទាក់ទងរបស់ពួកគេ និងកសាងជំនឿចិត្តរបស់ពួកគេ។ នេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
ថ្ងៃនេះ យើងមកទីនេះដើម្បីសិក្សាបន្ថែមទៀតអំពីគម្រោង P4H ដែលជាបណ្តាញសកលមួយ ដើម្បីអបអរសាទរស្នាដៃសម្រេចបានរបស់កម្ពុជារហូតមកដល់ពេលនេះ ដើម្បីកំណត់តម្រូវការចាំបាច់នាពេលអនាគត និងគម្លាតក្នុងការអនុវត្តគម្រោង ព្រមទាំងពិភាក្សាពីវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្នុងការបោះជំហ៊ានឆ្ពោះទៅគោលដៅគ្របដណ្តប់សុខភាពសកល យើងសម្រេចបាននូវកិច្ចការជាច្រើន។ ថ្ងៃនេះយើងនឹងសិក្សាបន្ថែមអំពីលទ្ធផលសម្រេចបានទាំងនេះ ប៉ុន្តែខ្ញុំសូមអនុញ្ញាតគូសបញ្ជាក់នូវចំណុចមួយចំនួនដូចខាងក្រោម៖
ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាក្នុងការផ្តល់ដល់កុមារទាំងអស់នៅជុំវិញពិភពលោកឲ្យទទួលបាននូវសេវាអប់រំប្រកបដោយគុណភាព ដោយមិនគិតពីពិការភាព ឋានៈសង្គមរបស់ពួកគេឡើយ។ នៅក្នុងប្រទេសកម្ពុជា យើងបានដាក់បញ្ចូលនូវការអប់រំប្រកបដោយបរិយាបណ្ណជាផ្នែកមួយនៃកិច្ចគាំទ្រដ៏ទូលំទូលាយរបស់យើងចំពោះក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើអំណានថ្នាក់ដំបូងតាមរយៈគម្រោងកុមារទាំងអស់អាន។
វាមានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្តុំនូវទស្សនៈល្អៗដើម្បីទប់ទល់នឹងបញ្ហានានាដែលពិភពលោក កំពុងប្រឈម។ ការប្រឈមមួយចំនួនដូចជា៖ កំណើនតម្រូវការផលិតកម្មចំណីអាហារ ហានិភ័យនៃការរិចរឹលផ្នែកបរិស្ថាន និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃថាមវន្តសង្គម បន្តចោទជាបញ្ហាប្រឈមស្មុគស្មាញចំពោះការផ្គត់ផ្គង់ចំណីអាហារសម្រាប់ប្រជាជននៅលើពិភពលោក។
អរុណសួស្តី!
សូមថ្លែងអំណរគុណដែលបានចូលរួមជាមួយយើងខ្ញុំនាថ្ងៃនេះក្នុងវេទិកាកសិកម្មឌីជីថល ដែលរៀបចំឡើងដោយក្រុម Digital Development for Feed the Future នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ខ្ញុំមានក្តីរីករាយដែលលោកលោកស្រីបានផ្តល់អាទិភាពចំបងមកចូលរួមក្នុងព្រឹត្តិការណ៍នេះ បើទោះបីជាមានកិច្ចការមមាញឹកយ៉ាងណាក៏ដោយ។ ខ្ញុំមានជំនឿថាយើងនឹងទទួលបានផលប្រយោជន៍ពីបទពិសោធន៍របស់អ្នកទាំងអស់គ្នា ហើយយើងនឹងរៀនសូត្ររួមគ្នាបន្ថែមទៀតអំពីវិធីសាស្ត្រនៃការប្រើប្រាស់យុទ្ធសាស្ត្រ និងឧបករណ៍ឌីជីថលក្នុងកម្មវិធី និងស្ថាប័នរបស់អ្នកទាំងអស់គ្នា។
Comment
Make a general inquiry or suggest an improvement.