Press Release Shim
Speeches Shim
For Immediate Release
ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថាន LOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះ សំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។
ការប្រកាសពីភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារUSAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បានគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួនបួនជុំវិញបឹងទន្លេសាប តាមរយៈកម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូចតាច។ ដើម្បីបំពេញបន្ថែមលើគម្រោងសន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូលប្រាក់កម្ចីរហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់វិស័យកសិវប្បកម្ម។ កម្ចីទាំងនេះនឹងពង្រីកការវិនិយោគលើវិស័យកសិវប្បកម្មក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងការលក់វត្ថុធាតុដើមកសិកម្ម។
លោកស្រី ផលី ដាន់ហ្វ៊ត នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជនដែលកំពុងបម្រើការលើវិស័យកសិកម្មនៅកម្ពុជាដែលមានប្រជាជន ៧០%នៃប្រជាជនសរុបរស់នៅពឹងផ្អែកលើវិស័យនេះ”។ លោកស្រីបានមាន ប្រសាសន៍បន្ថែមថា៖ “យើងមានការជឿជាក់ថាការបង្កើនឥណទានក្នុងវិស័យកសិកម្ម នឹងគាំទ្រយ៉ាងសម្បើមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងមូល មិនថានៅតាមទីជនបទ ឬទីប្រជុំជននោះទេ”។
អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ធ្វើការជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងអង្គការអភិវឌ្ឍនានាដើម្បីរចនា និងផ្តល់នូវជម្រើសនានាសម្រាប់ការវិនិយោគក្នុងគោលដៅធ្វើឲ្យជីវភាពមានភាពប្រសើរឡើង។ បច្ចុប្បន្ននេះ អាជ្ញាធរឥណទាន អភិវឌ្ឍន៍ (DCA) បានជួយប្រមូលហិរញ្ញប្បទានចំនួន ៤.៧លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសចំនួន៧៦។ សម្រាប់ព័ត៌មានបន្ថែម សុមចូលទៅកាន់គេហទំព័រ www.usadi.gov
Related Press Releases
- ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រកាសនូវគំនិតផ្តួចផ្តើមចម្បងជំរុញគណនេយ្យភាពសង្គម
- ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសគម្រោងសំខាន់ៗ ដើម្បីធ្វើអោយប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរ
- អ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចាប់ផ្តើមដោះស្រាយបញ្ហា និងសកម្មភាពអាទិភាព ដើម្បីអភិរក្សព្រៃឈើ និងបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា
Comment
Make a general inquiry or suggest an improvement.