ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសគម្រោងសំខាន់ៗ ដើម្បីធ្វើអោយប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរ

Press Release Shim

Speeches Shim

USAID Launches Key Projects for a Healthier Cambodia
ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសគម្រោងសំខាន់ៗ ដើម្បីធ្វើអោយប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរ
USAID/Ty Chan

For Immediate Release

Monday, 8 April, 2019

គម្រោងថ្មី២របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID នឹង ដោះស្រាយបញ្ហាប្រឈមសំខាន់ៗផ្នែកសុខភាពសម្រាប់ប្រជាជនកម្ពុជា រួមទាំងសុខភាពមាតានិងកុមារ និងការពារនិងទប់ស្កាត់ជំងឺ។ គម្រោង «លើកកម្ពស់សេវាថែទាំសុខភាព» និង «លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព» ដែលប្រកាសនៅថ្ងៃទី ៨ មេសា ឆ្នាំ ២០១៩ នឹងបំពេញការងារជាមួយអ្នកពាក់ព័ន្ធសំខាន់ៗក្នុងវិស័យសាធារណៈនិងឯកជន និង គូសបញ្ជាក់ការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការធ្វើអោយសេវាថែទាំសុខភាពនៅកម្ពុជាមានភាពប្រសើរឡើង។

គម្រោង២នេះនឹងបំពេញការងារនៅក្នុងផ្នែកសុខភាពមាតា កុមារ និងទារក ផែនការគ្រួសារ អាហារូបត្ថម្ភ ទឹកនិងអនាម័យ ជំងឺរបេង ហ៊ីវ និងជំងឺគ្រុនចាញ់។

លោកស្រី វីណា រេដឌី នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖

«ក្នុងនាមជាដៃគូយូរអង្វែងក្នុងវិស័យសុខាភិបាលនៅកម្ពុជា ការប្រកាសគម្រោងនៅថ្ងៃនេះគូសបញ្ជាក់ពីការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ចំពោះសុខភាពដ៏ប្រសើរបស់ប្រជាជនកម្ពុជា។ គម្រោងទាំងនេះនឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងវិស័យថែទាំសុខភាពសាធារណៈនិងឯកជន ដើម្បី ផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់។

គម្រោង «លើកកម្ពស់សេវាថែទាំសុខភាព» និង «លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព» ដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៣ នឹងគ្រប់គ្រងដោយអង្គការ Family Health International 360 និង Population Services International។

ការប្រកាសភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយប្រទេសកម្ពុជាដែលពឹងអាស្រ័យកាន់តែខ្លាំងលើប្រព័ន្ធរបស់ខ្លួន អោយ បំពេញតាមតម្រូវការថែទាំសុខភាពរបស់ប្រជាជនរបស់ខ្លួន។ ទីភ្នាក់ងារជំនួយអាមេរិក USAID និងដៃគូនឹងធ្វើការជាមួយអ្នកគ្រប់គ្រងនិងអ្នកដឹកនាំផ្នែកថែទាំសុខភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការជាតិនិងអន្តរជាតិ និងវិស័យឯកជន ដើម្បីសម្រេចគោលដៅរបស់គម្រោង។ គម្រោងទាំងនេះ ដែលត្រូវបានរៀបចំបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការចាំបាច់ផ្នែកសុខភាពរបស់ប្រជាជនកម្ពុជា នឹងគាំទ្រអាទិភាពជាយុទ្ធសាស្រ្តនៃផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៣របស់ក្រសួងសុខាភិបាល។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

វិជ្ជបណ្ឌិត ឡៅ ចន្ថា

គម្រោងលើកកម្ពស់សេវាថែទាំសុខភាព

Email: lchantha@itech-cambodia.org

ទូរស័ព្ទ: 016 937 841

 

អ៊ុន យ៉ារ៉ាត់

គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព

Email: uyarat@psi.org.kh

ទូរស័ព្ទ:  012 451 911