អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវថ្មី ត្រូវបានប្រកាសនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

Press Release Shim

Speeches Shim

ឯកឧត្តម វីល្លៀម ហៃដ្ត៍ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវដល់មន្ត្រីសាស្ត្រចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ឯកឧត្តម វីល្លៀម ហៃដ្ត៍ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវដល់មន្ត្រីសាស្ត្រចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
USAID/Ty Chan

For Immediate Release

Wednesday, 18 October, 2017

ថ្ងៃនេះកម្មវិធីអាហារូបករណ៍ និងមូលនិធិស្រាវជ្រាវថ្មីមួយលើជំនាញកសិកម្ម ដែល​គាំទ្រ​​ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្រោមអធិបតីភាព​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម វីល្លៀម ហៃដ្ត៍ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅ​កម្ពុជា។

អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវនេះ នឹងផ្តល់បេក្ខជនដែលទទួលបានជោគជ័យ នូវឱកាសដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងធ្វើការសិក្សាស្រាវជ្រាវផែ្នកកសិកម្ម។ យើងសង្ឃឹមថា​ធនធាន​ទាំងនេះនឹងជួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម នូវយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មថ្មីៗ ខណៈពេលដែលសម្របសម្រួលការស្រាវជ្រាវ ការអប់រំ និងការបណ្តុះបណ្តាល លើវិស័យកសិកម្មរបស់ប្រទេសនេះ។ អាហារូបករណ៍​និងមូលនិធិស្រាវជ្រាវនេះ ត្រូវបានគាំទ្រដោយកម្មវិធី សន្តិសុខស្បៀង​សម្រាប់អនាគត (Feed the Future) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលឧត្តម​ភាព​ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN)។

ឯកឧត្តម ង៉ោ ប៊ុនថាន សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្មបានមានប្រសាសន៍ថា៖ “យើងជឿជាក់ថាអាហារូបករណ៍ថ្មីរបស់មជ្ឈមណ្ឌល​ CE SAIN នឹងផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាល និង​ការស្រាវជ្រាវចាំបាច់នានា​ដល់​អនាគតអ្នកជំនាញកសិកម្មរបស់ប្រទេសកម្ពុជា ដើម្បីឲ្យពួកគេទទួលបាន​ជោគជ័យ។”

កម្មវិធីថ្ងៃនេះប្រារព្ធធ្វើឡើងបន្ទាប់ពីមានការអំពាវនាវឲ្យមានការដាក់ពាក្យ​ប្រកួតប្រជែង សម្រាប់អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវ ដែលបានប្រកាស​តាំងពីថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៧។ ពាក្យស្នើសុំទាំងអស់ត្រូវបានពិនិត្យដោយគណៈកម្មាធិការ​សាស្រ្តាចារ្យ និងអ្នក​វិទ្យាសាស្ត្រអន្តរជាតិ។  

កម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍នៃគម្រោងសន្តិសុខស្បៀង​សម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ដៃគូជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មចាប់តាំងពីឆ្នាំ ២០១០ និងបានអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗមួយចំនួន​សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា។​ តាមរយៈមជ្ឈមណ្ឌល CE SAIN សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បានចាប់ដៃគូជាមួយទាំងវិស័យឯកជន និងសាធារណៈ ដើម្បីពាំនាំនូវបច្ចេកវិទ្យាថ្មីៗ​ទាំង​នោះ​ទៅដល់កសិករកម្ពុជា។ បន្ថែមលើនេះ ក្រុមហ៊ុនឯកជន សមាជិកស្ថាប័នសិក្សា ទីភ្នាក់ងារ​រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានបង្ហាញបច្ចេកវិទ្យាប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភចុង​ក្រោយ​របស់​ខ្លួន​ទៅកាន់ប្រជាពលរដ្ឋ វិនិយោគិន អ្នករៀបចំគោល​នយោបាយ និង ទីភ្នាក់ងារ​ផ្តល់ជំនួយនានាផងដែរ។

ឯកឧត្តម វីល្លៀម ហៃដ្ត៍ បានកត់សម្គាល់ថា៖ “យើងមានសេចក្តីរីករាយក្នុងការគាំទ្រចំពោះកិច្ចការ​របស់​​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចាប់ដៃគូជាមួយសាកលវិទ្យាល័យកំពូលៗមួយចំនួនរបស់ សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។” លោក​បានបន្ថែមថា៖ “កម្មវិធីអាហារូបករណ៍ និងមូលនិធិស្រាវជ្រាវនេះ នឹងបន្តឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់​ប្រជា​ជន​កម្ពុជា​គ្រប់រូប។”  

 

សម្រាប់ព័ត៌មានបន្ថែម៖

បណ្ឌិត ហុក លីដា

នាយកមជ្ឈមណ្ឌល CE SAIN

អ៊ីម៉ែល៖ hoklyda@rua.edu.kh