Speeches Shim
រដ្ឋាភិបាលអាមេរិកបានប្រកាសថវិកា ៥,៨ លានដុល្លា ជាទាយជ្ជទានគាំទ្របន្ថែមទៀត ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលនឹងបង្កើននិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង របស់ស្ថាប័នមួយនេះក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយះការអភិរក្សកំណត់ ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានមោទនភាពសូមប្រកាសការគាំទ្ររបស់ខ្លួនចំពោះ “ផ្កាស្លាក្រោមអង្គការ” ដែលជាគំរោងនៃរបាំបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ហើយជំរុញដល់សន្តិភាព និងការផ្សះផ្សារឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ដោយពណ៌នាជាលក្ខណៈសិល្បៈនូវ ហឹង្សាជេនឌ័រក្រោមពួកខ្មែរក្រហម។ គំរោងនេះត្រូវបានគ្រប់គ្រង ដោយអង្គការកម្ពុជាចំនួន ៤ គឺអង្គការបណ្ឌិតសភាសិល្បៈខ្មែរ អង្គការក្តីករុណា មជ្ឈមណ្ឌលបុប្ផាណា និងអង្គការ Transcultural Psychological Organization (TPO) ។
នៅថ្ងៃទី ២៧ មករា ឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និមូលនិធិអន្តរ ជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការការងារ និងការប្តេជ្ញាដើម្បី គាំទ្រដល់ការធ្វើផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
In February 2012, a USAID Washington Nutrition team along with SPRING consultants visited USAID/Cambodia to provide strategic planning assistance by conducting an analysis of current U.S. Government nutrition investments, existing nutrition links and gaps between sectors, country needs, and gaps in knowledge, programming, and capacity. Consultations with partners, Royal Government of Cambodia representatives and other stakeholders, as well as field visits to nutrition and agriculture sites, and a debriefing with USAID/Cambodia informed the development of the following recommendations.
Comment
Make a general inquiry or suggest an improvement.