flag of Cambodia

ព័ត៍មាន

Language: English | Khmer

Speeches Shim

Remarks by Polly Dunford, Mission Director, USAID Cambodia, Launch Event of Feed the Future Cambodia Harvest II
27-09-2017

ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកស្រី ដែលបានអញ្ជើញចូលរួមជាមួយខ្ញុំ ដើម្បីប្រកាសដាក់ឲ្យដំណើរការនូវគម្រោង កម្ពុជាហាវែស II ។ គម្រោង Feed the Future គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់ភាពអត់ខ្លានជាសកល និង​បង្កើនសន្តិសុខស្បៀងនៅលើពិភពលោក។ ភាពជោគជ័យនៃគម្រោង Feed the Future នាពេលកន្លង​មក គឺទទួលបានតាមរយៈភាពជាដៃគូរវាងប្រជាជន និងប្រទេសជាតិយើងទាំងពីរ។ ភាពជាដៃគូនេះនឹង​បន្ត​ពង្រឹងពង្រីកថែមទៀតតាមរយៈភាពរីកចម្រើនពិតប្រាកដ ដែលយើងកំពុងបំពេញដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ និងភាពអត់ឃ្លានក្នុងប្រទេសកម្ពុជា។

Remarks by Christina Lau, Deputy Director, Office of Public Health and Education, USAID/Cambodia, Opening Ceremony of the Kick-Off Workshop for “One Health Workforce”
26-09-2017

វិធីសាស្ត្រ One Health ទទួលស្គាល់ថាសុខភាពរបស់សត្វ មនុស្ស និងបរិស្ថានសុទ្ធតែមានការ​ផ្សារភ្ជាប់គ្នា ហើយដោយឈរលើហេតុផលនេះ ការតទល់ទៅនឹងការគម្រាមកំហែងដល់សុខភាពទាម​ទារ​ឲ្យកិច្ចសហការពីគ្រប់វិស័យ។ យើងត្រូវគិតគូរពីការពង្រឹងកិច្ចសហការរបស់យើង។ យើងចាំបាច់ត្រូវ​ទំនាក់​ទំនងលើគ្រប់វិស័យ ដើម្បីជួយឲ្យសាស្ត្រាចារ្យទាំងឡាយបង្រៀន និងលើកទឹកចិត្តសិស្សឲ្យរៀនសូត្រ។ យើងចាំបាច់ត្រូវពង្រឹងការផ្សារភ្ជាប់គ្នារវាងសេវាមុនការបណ្តុះបណ្តាល និងសេវក្នុងពេលបណ្តុះ​បណ្តាល។ ប្រសិន​បើ​យើងធ្វើដូច្នេះ យើងនឹងមានឱកាសក្នុងការផ្លាស់ប្តូររបៀបដែលអ្នកជំនាញសុខាភិបាលកម្ពុជា​ក្នុង​ការឆ្លើយតបចំពោះការគម្រាមកំហែងនៃជម្ងឺឆ្លងពីសត្វមកមនុស្ស។ យើងមិនត្រឹមតែមានឱកាសផ្លា​ស់​ប្តូរនូវអ្វីដែលបានបង្រៀននៅមហាវិទ្យាល័យអំពីការគម្រាមកំហែងនៃជម្ងឺប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រឹង និង​​ធ្វើឲ្យប្រសើរឡើងនូវជំនាញវិជ្ជាជីវៈរបស់អ្នកជំនាញសុខាភិបាលកម្ពុជាជំនាន់ក្រោយផងដែរ។ យើងមាន​ឱកាសប្រែក្លាយនូវសុវត្ថិភាពសុខាភិបាលក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

Remarks by Makara Ou, Governance and Rule of Law Team Leader Office of Democracy and Governance, USAID Cambodia, Collaborative Workshop
10-08-2017
  • សូមគោរព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  •  សូមគោរព លោកជំទាវ ស្រី គឹមឆយ អភិបាលរង ខេត្តកំពង់ចាម
  • សូមគោរព លោក Peter Williams តំណាងអង្គការ IJM
  • សូមគោរពសមាជិកទាំងអស់នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!

 

ទីភ្នាក់ងារ USAID គាំទ្រគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីចំនួន ៣៨៥,០០០នាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍
07-08-2017

រាជធានីភ្នំពេញ, ថ្ងៃទី0៧ ខែសីហា ឆ្នាំ ២០១៧៖ មានស្រ្តីប្រមាណ ៣៨៥,០០០នាក់ពីកម្ពុជា វៀតណាម និង ហ្វីលី​ពីន ​ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីមានតម្លៃ ៨លាន​ដុល្លារ ដែល​ផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះនឹងផ្តល់ឲ្យ​ស្ត្រី​អាច​ទទួល​បាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសម​រម្យ ដើម្បី​ជួយ​ឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។

Opening of Feed the Future-funded Technology Park in Battambang Province by USAID Cambodia Mission Director and Minister of Agriculture
01-08-2017

គោលដៅរបស់មជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភ គឺធ្វើការផ្លាស់ប្តូរប្រព័ន្ធម្ហូបអាហារកសិកម្មតាម​រយៈការ​ស្រាវជ្រាវ ការអប់រំ និងរបកគំហើញថ្មីក្នុងវិស័យកសិកម្ម។ ការផ្លាស់ប្តូរនេះ គឺប្រែ​ក្លាយ​ផលិត​កម្ម​ស្បៀង​អាហារ​ពីវិធីសាស្ត្រដែលពឹងផ្អែកលើដី និងកម្លាំងពលកម្មច្រើន ហើយ​ប៉ះ​ពាល់​ដល់បរិស្ថានទៅ​ជាវិធីសា​ស្ត្រ​ដែល​ជួយ​លើកកម្ពស់បរិស្ថានវិញម្តង។ 

Pages