Speeches Shim
ថ្ងៃនេះកម្មវិធីអាហារូបករណ៍ និងមូលនិធិស្រាវជ្រាវថ្មីមួយលើជំនាញកសិកម្ម ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម វីល្លៀម ហៃដ្ត៍ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថាន LOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះ សំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។
តាងនាមឲ្យស្ថានទូតសហរដ្ឋអាមេរិក និងទីភ្នាក់សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា ខ្ញុំមានសេចក្តីរីករាយដែលបានមកកាន់ទីនេះ ដើម្បីបើកសិក្ខាសាលាស្តីពីការរៀបចំផែនការកម្មវិធី WASH-FIN នៅក្នុងប្រទេសកម្ពុជា។ គម្រោង WASH-FIN ឬហៅថាគម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យដែលជាគម្រោងសកម្មភាពសកលមួយមានរយៈពេលប្រាំឆ្នាំផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID និងអនុវត្តគម្រោងដោយអង្គការ Tetra Tech។ នៅក្នុងប្រទេសកម្ពុជា គម្រោង WASH-FIN នឹងជួយដល់អ្នកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យអាចទទួលបាននូវទឹកប្រាក់ដើម្បីបញ្ចប់គម្លាតហិរញ្ញប្បទានក្នុងការផ្គត់ផ្គង់ទឹកស្អាត។
ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយលុបបំបាត់គម្លាតហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាអានាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា។ គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យ (WASH-FIN) នឹងជួយដល់វិស័យឯកជនអាចផ្គត់ផ្គង់ទឹកស្អាតដល់អ្នកដែលមានតម្រូវការប្រើប្រាស់។
ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកស្រី ប៉ូលី ដាន់ហ្វូដ នាយិកាបេសកកម្មនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា (USAID) បានប្រកាសដាក់ឲ្យដំណើរការនូវគម្រោង “កម្ពុជាហាវែស II” ដែលគម្រោងនេះមានគោលបំណងជម្រុញកំណើនសាកវប្បកម្មពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួន របស់ប្រទេសកម្ពុជា រួមមាន៖ ខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ គម្រោងនេះផ្តល់មូលនិធិដោយកម្មវិធី គំនិតផ្តួចផ្តើមសន្តិសុខស្បៀងសំរាប់អនាគតរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។
Comment
Make a general inquiry or suggest an improvement.